ទាហានព្រំដែនថៃម្នាក់ បើកការបាញ់ប្រហារដោយប្រើកាំភ្លើង M16 លើអ្នកភូមិនៅខេត្តសុរិន្ទ ជាប់ព្រំដែនកម្ពុជា
ថៃ៖ ទាហានព្រំដែនថៃម្នាក់ បានបើកការបាញ់ប្រហារដោយប្រើកាំភ្លើង M16 លើអ្នកភូមិក្នុងខេត្តសុរិន្ទជាប់ព្រំដែនកម្ពុជា។ មនុស្សពីរនាក់រងរបួសក្នុងហេតុការណ៍កើតឡើង កាលពីថ្ងៃទី១៤សីហម្សិលមិញ។
កងទ័ពភូមិន្ទថៃបានឱ្យដឹងថា នៅវេលាម៉ោង១២៖ ៤៥នាទី កងទ័ពនៃកងពលថ្មើរជើងលេខ១៦២៣ បានឮស្នូរកាំភ្លើង១០គ្រាប់ បន្ទាប់មក ឮសំឡេង២គ្រាប់ទៀតនៅម៉ោង១២៖ ៥៤នាទីព្រឹក។ ជនស៊ីវិលពីរនាក់បានរងរបួស៖ ម្នាក់ឈ្មោះ អានូវ៉ាត់ ស៊ីងឆៃអាយុ៣២ឆ្នាំ ត្រូវបាញ់ចំសួតខាងស្តាំ របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យសុរិន្ទ និងម្នាក់ទៀតឈ្មោះ វឌ្ឍនា នប្រៈឃោន អាយុ៣៥ឆ្នាំ របួសបែកប្រអប់ជើងឆ្វេង ស្ថានភាពមានលំនឹង។
កម្លាំងនគរបាល និងយោធា កំពុងស៊ើបអង្កេតតំបន់នោះ និងសាកសួរសាក្សី។ ខ្មាន់កាំភ្លើងជាទាហានរត់ចោលជួរ ឈ្មោះ រដ្ឋាភូមិ ទេពសេរី។ ប្រតិបត្តិការស្រាវជ្រាវកំពុងបន្ត ខណៈខ្មាន់កាំភ្លើងដៃឆៅកំពុងរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង