ចិន៖ តំបន់ដ៏ធំនៃភាគខាងត្បូងនៃប្រទេសចិន ត្រូវបានវាយលុកដោយព្យុះដ៏ខ្លាំង ដែលបង្កឱ្យមានទឹកជំនន់នៅក្នុងទីក្រុង និងការរអិលបាក់ដីនៅតាមតំបន់ជនបទ ខណៈដែលព្យុះភ្លៀងរដូវក្តៅឈានដល់កម្រិតកំពូល ។

យោងតាមវីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន បានឲ្យដឹងថា ផ្លូវនានាបានប្រែក្លាយទៅជាទន្លេ ខណៈដែលរថយន្តនិងផ្ទះដែលមានតែមួយជាន់ ត្រូវបានទឹកហូរកាត់ នៅក្នុងស្រុកយ៉ាងហោចណាស់ ២ នៅក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃសៅរ៍។ ជាក់ស្តែង ភ្លៀងធ្លាក់នៅតំបន់ខ្លះមានទម្ងន់ធ្ងន់បំផុតក្នុងរយៈពេល ៦០ ឆ្នាំ មកនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយចេញកាលពីថ្ងៃសៅរ៍ថា នៅក្នុងតំបន់ស្វយ័តក្វាងស៊ីជិតខាងនោះ អ្នកភូមិចំនួន ៥ នាក់ ត្រូវបានសម្លាប់ នៅពេលដែលផ្ទះមួយខ្នងដែលសង់ពីឈើ ត្រូវបានវាយរលំ បន្ទាប់ពីត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង។ ជាមួយគ្នានេះ ការរអិលបាក់ដី និងបាក់ផ្លូវ ក៏ត្រូវបានរាយការណ៍ផងដែរ។

ជាងនេះទៅទៀត ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមាននៅក្នុងខេត្ត Guizhou, Jiangxi, Anhui និង Zhejiang ក៏ដូចជានៅ Guangxi រហូតដល់ដើមសប្តាហ៍ក្រោយ នេះបើយោងតាមការព្យាករណ៍អាកាសធាតុរបស់រដ្ឋកាលពីថ្ងៃអាទិត្យ ខណៈដែលកម្លាំងទឹកភ្លៀងដែលគេស្គាល់ថាជា "ទឹកទូកនាគ" ឡើងដល់កំពូល។

យ៉ាងណាម៉ិញ នៅភាគខាងត្បូងប្រទេសចិន ប៉ុន្មានសប្តាហ៍មុន និងក្រោយពិធីបុណ្យអុំទូកនាគនៅដើមខែមិថុនា ជាប្រពៃណីត្រូវបានសម្គាល់ដោយអាកាសធាតុមិនស្ងប់ និងមានភ្លៀងធ្លាក់ ខណៈដែលខ្យល់ក្តៅនិងសើម នៅភាគខាងត្បូង បានបុកជាមួយម៉ាស់ខ្យល់ត្រជាក់ពីភាគខាងជើង។

គួររលឹកថា ប្រទេសចិនជាប្រវត្តិសាស្ត្រដែលងាយរងគ្រោះនឹងទឹកជំនន់នៅរដូវក្តៅ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ ប្រទេសនេះកាន់តែងាយរងគ្រោះដោយសារការកាប់ព្រៃឈើ ការពង្រីកផ្ទៃដីលើដីសើម និងការស្តុកទឹកសម្រាប់ផលិតថាមពល និងប្រព័ន្ធធារាសាស្រ្ត។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ