អ៊ូសបេគីស្ថាន៖ដោយយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អាជ្ញាធរអ៊ូសបេគីស្តង់ បញ្ជាក់ថា មនុស្សចំនួន១៨នាក់បានស្លាប់ និង២៤៣នាក់រងរបួស ក្នុងអំឡុងពេលធ្វើបាតុកម្ម ដែលផ្ទុះឡើងកាលពីសប្តាហ៍មុន ជុំវិញគម្រោងការកាត់បន្ថយស្វ័យភាព ក្នុងតំបន់ស្វយ័តការ៉ាកកាល់ប៉ាក់ស្តង់ របស់ខ្លួន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន euronews នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។

បណ្តាញផ្សព្វផ្សាយរបស់ ក្រុមឆ្មាំការពារជាតិ បានអះអាងបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា កងកម្លាំងសន្តិសុខបានឃាត់ខ្លួនក្រុមបាតុករចំនួន ៥១៦នាក់ បានដើរដង្ហែក្បួនឆ្លងកាត់ទីរួមខេត្តនូគូស (Nukus) កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងទិសដៅសំដៅទៅកាន់អគាររដ្ឋាភិបាលចំនួន ១៦ ស្រុក ក្រោមគោលបំណងបង្កអស្ថេរភាព តែក្រោយមក កងកម្លាំងសន្តិសុខក៏បានដោះលែងក្រុមបាតុករជាច្រើននាក់ទៅវិញហើយដែរ។

សូមបញ្ជាកក់ថា ប្រធានាធិបតីអ៊ូសបេគីស្តង់ លោក ហ្សាកាត់ មីហ្ស៊ីយ៉ូយ៉េហ្វ បានទម្លាក់ផែនការធ្វើវិសោធនកម្មមាត្រាខ្លះក្នុងរដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងស្វ័យភាព និងសិទ្ធិបំបែកខ្លួនក្នុងតំបន់ការ៉ាកកាល់ប៉ាក់ស្តង់ដោយប្រកាសដាក់រដ្ឋនេះ ទៅក្នុងភាពអាសន្នរយៈពេលមួយខែពេញ សម្រាប់ខេត្តភាគពាយ័ព្យមួយនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ