ក្រោយពេលរលកបាតុកម្មរបស់ក្រុមសិស្ស និស្សិត និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយនិងក្រុមវេជ្ជបណ្ឌិត ចេញមុខធ្វើបាតុកម្មនោះមក ស្រាប់តែ នៅពេលនេះ គ្រឹះស្ថានឧត្ដមសិក្សា ជាង១០០០ បានចេញមុខដាក់ញត្ដិ ជំរុញឲ្យលោក ប្រយុត ចាន់អូចា ចុះចេញពីតំណែង។

សកម្មភាពរបស់គ្រឹះស្ថានឧត្ដមសិក្សាជាង១០០០នេះ ដឹកនាំដោយ ដោយលោក Anusorn Unno សាស្ត្រាចារ្យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Thammasat និងលោក Thamrongsak Petchle rtanan សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ Rangsit ។ ក្រុមនិស្សិត និងសាស្រ្ដាចារ្យ នៃគ្រឹះស្ថានឧត្ដមសិក្សាទាំងនោះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដង្ហែក្បួន នាំញត្ដិរបស់ខ្លួនទៅកាន់វិមានរដ្ឋាភិបាល ដើម្បីទាមទារឲ្យលោក Prayut Chan-o-cha ចុះចេញពីតំណែង។ នេះជាការបន្ថែមសម្ពាធកាន់តែធ្ងន់ឡើង ដល់លោកនាយករដ្ឋមន្រ្ដី។

សូមជម្រាបថា ក្រុមនិស្សិតថៃ និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ បានផ្ទុះការធ្វើបាតុកម្ម អស់រយៈពេលជាច្រើនខែមកហើយ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ការធ្វើបាតុកម្មកំពុងតែពុះកញ្ជ្រោលឡើង ពាសពេញទីក្រុងបាងកក និងតាមខេត្តមួយចំនួនទៀត ថ្វីបើលោកនាយករដ្ឋមន្រ្ដី ប្រាយុត ចាន់អូចា ចេញក្រឹត្យ ដាក់ទីក្រុងបាងកក នៅក្នុងគ្រាអាសន្នក្ដី។ រីឯគោលបំណងដ៏សំខាន់របស់ក្រុមបាតុករទាមទារ នៅក្នុងការធ្វើបាតុកម្មនោះ រួមមាន ទី១-ទាមទារឲ្យលោកនាយករដ្ឋមន្រ្ដី ចុះចេញពីតំណែង ទី២-ការរំសាយសភា និងបង្កើតរដ្ឋធម្មនុញ្ញថ្មី ហើយទី៣-ធ្វើកំណែទម្រង់របបរាជានិយម ដោយដកហូតអំណាចពីព្រះមហាក្សត្រថៃ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ