រុស្ស៊ី៖វិមានក្រឹមឡាំងនិយាយថា គ្មានការសម្រេចចិត្តណាមួយត្រូវបានគេធ្វើឡើងថាតើត្រូវបិទព្រំដែនរបស់រុស្ស៊ី ដើម្បីបញ្ឈប់បុរសពេញវ័យដែលភៀសខ្លួនចេញពីប្រទេសនេះទេ បន្ទាប់ពីមានរឿងច្របូកច្របល់ជាច្រើនថ្ងៃក្នុងអំឡុងពេលការចល័តផ្នែកខ្លះនៃសង្គ្រាមរបស់ខ្លួននៅប្រទេសអ៊ុយក្រែន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមិនដឹងអ្វីទាំងអស់អំពីរឿងនេះ។ នៅពេលនេះ មិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើង ទៅលើរឿងនេះទេ»។

របាយការណ៍ដែលថារុស្ស៊ីអាចនឹងបិទព្រំដែនក្នុងពេលដែលមាន ភាពចលាចលចាប់ផ្តើមតាំងពីប្រធានា បតី វ្ល៉ាឌីមៀ ពូទីន ចេញបញ្ជាដើម្បីបុរសពេញវ័យរាប់សែននាក់ទៅធ្វើកងទ័ព។ជើងហោះហើរចេញពីប្រទេសរុស្ស៊ីបានលក់អស់ ហើយរថយន្តជាច្រើនបានកកកុញនៅច្រកព្រំដែន ដោយមានរបាយការណ៍ អំពី ជួររយៈពេល ៤៨ ម៉ោង នៅព្រំដែនទៅកាន់ហ្សកហ្ស៊ី ដែលអនុញ្ញាតឱ្យពលរដ្ឋរុស្ស៊ីចូលដោយគ្មាន ទិដ្ឋាការ។

បើតាមការរាយការណ៍ ពលរដ្ឋមានការ"ភ័យខ្លាច។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន The Associated Press នៅច្រកព្រំដែនជាមួយហ្សកហ្ស៊ីបាននិយាយ។ «យើងកំពុងរត់ចេញពីរបបដែលសម្លាប់មនុស្ស»។គេមើលឃើញថា មានរថយន្តជាច្រើនខ្សែវែងក៏ត្រូវបានគេឃើញនៅតាមផ្លូវទៅកាន់ច្រកព្រំដែនជាមួយកាហ្សាក់ស្ថាន និងម៉ុងហ្គោលី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ