ចិន៖ ប្រទេសចិនកំពុងតែជួបនៅបញ្ហានៃការវិលត្រលប់មកវិញនៃជំងឺកូវីដ១៩ ខណៈដែលមនុស្ស ២លាននាក់នៅក្នុងសង្កាត់ Minhang នៃទីក្រុងសៀងហៃ ត្រូវបានហាមមិនឱ្យចរាច នៅកន្លែងកម្សាន្តនៅក្នុងសង្កាត់ Chaoyang ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRTនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

អាជ្ញាធរបាននិយាយថាការស៊ើបអង្កេតបឋមបានរកឃើញថាបុគ្គលិក ១៦នាក់នៃហាងកែសម្ផស្សមួយចំនួនមិនបានធ្វើតេស្តរកកូវីដ១៩ជា ប្រចាំថ្ងៃតាមតម្រូវការទេ ហើយមនុស្ស ៩0,000 នាក់ដែលមានទំនាក់ទំនងជាមួយបុគ្គលិក Red Rose ឬអតិថិជនត្រូវបានធ្វើតេស្ត។

ការបិទខ្ទប់រយៈពេលពីរខែរបស់ទីក្រុងសៀងហៃ បិទផ្សារទំនើប និងទីកន្លែងជាច្រើននៅទូទាំងទីក្រុងប៉េកាំង បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិន រំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិធ្លាក់ចុះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ