បរទេស៖ បើយោងសារព័ត៌មាន Page Six ដែលបានចុះផ្សាយកាលពីម្សិលមិញនេះថា ម្ចាស់ពាន រង្វាន់អូស្ការលោក Brad Pitt បានព្យាយាមតតាំង ក្ដីជាមួយនឹងអតីតភរិយា Angelina Jolie អស់រយៈ៥ឆ្នាំមកហើយ ទាក់ទង នឹង ការទាមទារសិទ្ធិចិញ្ចឹមកូនទាំង ៦នាក់។

តួយ៉ាង សេចក្តីសម្រេចនេះបានកើតឡើងជាច្រើនខែបន្ទាប់ពីចៅក្រម John Ouderkirk បានពិគ្រោះ យោបល់ជាមួយសាក្សីរួមទាំងអ្នកជំនាញផ្នែកសេវាកម្មកុមារ ក៏ដូចជាអ្នកដទៃទៀតដែលជិតស្និទ្ធនឹង គ្រួសាររបស់ពួកគេ ថាតារាសម្តែងវ័យ ៥៧ឆ្នាំរូបនេះមានសិទ្ធគ្រប់គ្រាន់ក្នុងការចិញ្ចឹមកូន។

កន្លងមក មានការឲ្យដឹងដែលថាលោក Brad Pitt តែងតែព្យាយាមធ្វើយ៉ាងណា បាននៅជិតកូនៗ ប៉ុន្តែ  Angelina ក៏បានធ្វើអ្វីគ្រប់យ៉ាងដើម្បីរារាំងមិនឲ្យអតីតប្តីរបស់បាននៅជិតកូននោះទេ។ 


គួររំលឹកផងដែរថា Angelina Jolie និង Brad Pitt បានលែងលះគ្នានៅខែកញ្ញាឆ្នាំ ២០១៦ បន្ទាប់ពី រៀបការបាន ២ ឆ្នាំនិងរៀបការបាន ១០ ឆ្នាំ។ អតីតស្វាមីភរិយាហូលីវូដមួយគូនេះ មានការតានតឹង យ៉ាងខ្លាំងបន្ទាប់ពីការបែកបាក់គ្នានៅពេលដែល លោក Brad Pitt  ត្រូវបានគេចោទប្រកាន់ថាស្រវឹងស្រា វាយធ្វើបាបកូនប្រុសច្បង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ