បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃគ្រោងនឹងប្រកាសសាលក្រម នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញានេះ លើសំណុំរឿងដែលស្វែងរកការកំណត់ថា តើនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បាន លើសដែនកំណត់រយៈពេលប្រាំបីឆ្នាំ ឆ្នាំដែលបានកំណត់សម្រាប់តួនាទីរបស់លោកឬអត់?។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣០ កញ្ញា ២០២២។

លោក ប្រាយុទ្ធ ដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ មុនពេលក្លាយជានាយករដ្ឋមន្ត្រីជាផ្លូវការភ្លាមៗនោះ ត្រូវបានព្យួរការងារកាលពីប្រាំសប្តាហ៍មុន ខណៈដែលតុលាការបាន ពិភាក្សាលើសំណុំរឿងដែលប្តឹងដោយគណបក្សភឿថៃ ដែល លើកហេតុផលថា លោកគួរតែចាកចេញពីតំណែងកាលពីខែមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ