លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីប្រទេសថៃ និងក្រុមគ្រូសាររបស់លោក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយឆ្លងវីរុសកូវីដ១៩ នេះបើតាមជំនួយការរបស់លោកបញ្ជាក់កាលពីសុក្រ ទី ០២ ខែតុលា ឆ្នាំ ២០២០។
លោកThaksinដែលបច្ចុប្បន្នរស់នៅប្រទេសអ៉ាប់រួមកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមួយនៅក្នុងប្រទេសឌូបៃ។
ជាមួយគ្នានោះដែរ សមេជិកក្រុមគ្រួសាររបស់លោក ដែលរួមមានទាំងបងស្រីលោក Yaowapha Shinawatra អ្នកបើកឡាន និងលេខារបស់លោក ដែលរួមរស់ជាមួយគ្នាក្នុងក្រុងឌូបៃ គឺឆ្លងវីរុសនេះដូចគ្នា។
ចំពោះមូលហេតុដែលមហាសេដ្ឋីវ័យ៧១ ឆ្នាំរូបនេះ ឆ្លងកូវីដ១៩ ដោយរបៀបណានោះ នៅមិនទាន់បានបញ្ជាក់នៅឡើយទេ៕