ប្រទេសថៃ៖លោកឧបនាយករដ្ឋមន្រ្តីថៃ Prawit Wongsuwon ក្នុងតួនាទីជាប្រធានគណៈកម្មាធិការធនធានទឹកជាតិ បានបញ្ជាឲ្យភ្នាក់ងាររដ្ឋពាក់ព័ន្ធទាំងអស់ ត្រៀមទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងខេត្តចំនួន ២២ ដែលអាចបង្កឲ្យមានទឹកជំនន់ និងការបាក់ដីនៅថ្ងៃអង្គារនេះ ។


លោកបាននិយាយថា នៅទូទាំងខេត្តចំនួន ២២ អាចរងផលប៉ះពាល់ពីភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលមកពីខ្យល់មូសុងនិរតី ដែលកំពុងសាយភាយលើសមុទ្រ Andaman និងឈូងសមុទ្រថៃ ហើយត្រូវបានប្រកាសអាសន្ន ក្នុងនោះក៏មានខេត្ត Mae Hong Son ខេត្ត Chiang Mai ខេត្ត Chiang Rai ខេត្ត Phayao ខេត្ត Nong Khai ខេត្ត Bueng Kan ខេត្ត Nakhon Nayok ខេត្ត Rayong ខេត្ត Kanchanaburi និងតំបន់មួយចំនួនទៀត នៃទីក្រុងបាងកកផងដែរ ។


ទន្ទឹមនោះ យោងតាមសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានឧតុនិយម នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងកើតឡើងនៅភាគខាងជើង ភាគឦសាន និងបូព៌ា ដែលនាំមកនូវការកើនឡើងហានិភ័យនៃទឹកជំនន់ភ្លាមៗ និងរលកខ្ពស់ៗជាដើម ។បន្ថែមពីនេះ ខ្យល់បក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានកម្ពស់ទឹករលករហូតដល់ ២ ទៅ ៣ ម៉ែត្រនៅសមុទ្រ Andaman នៅឆ្នេរសមុទ្រ Phangnga ។ ដោយមានកម្ពស់ទឹករលកទំនងជាលើសពី ៣ ម៉ែត្រក្នុងពេលមានព្យុះផ្គររន្ទះ នាវាទាំងអស់ត្រូវបានណែនាំឲ្យបន្តការប្រុងប្រយ័ត្ន ខណៈដែលទូកតូចៗត្រូវបានបញ្ជាមិនឲ្យចាកចេញពីឆ្នេរផងដែរ ៕SP​​

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ