អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឆ្លងកូវីដ១៩ ក្រោយធ្វើជាប្រធានកិច្ចប្រជុំ ដែលមានការចូលរួមពីរដ្ឋមន្ត្រីខុទ្ទកាល័យ និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់
គូឡាឡាំពួរ៖ ប្រធានក្រុមប្រឹក្សាស្ដារជាតិ (NRC) របស់ប្រទេសម៉ាឡេស៊ី (NRC) លោក Muhyiddin Yassin បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នកំពុងដាក់ឱ្យនៅដាច់ដោយឡែកនៅផ្ទះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNAនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
អតីតនាយករដ្ឋមន្ត្រីរូបនេះ បានបង្ហោះក្នុងហ្វេសប៊ុករបស់លោកថា ការឆ្លងកូវីដ១៩ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់នៅថ្ងៃពុធ បន្ទាប់ពីការធ្វើតេស្ត polymerase (PCR)រួច ។
បច្ចុប្បន្នលោកសម្រាកនៅផ្ទះ ហើយត្រូវបានគេរាយការណ៍ថាស្ថានភាពស្ថិតក្នុងរោគសញ្ញាស្រាល ។ជាមួយគ្នានេះ លោកក៏បានជំរុញអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនិងលោកដែលមានរដ្ឋមន្ត្រីខុទ្ទកាល័យ និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតត្រូវតាមដានសុខភាពរបស់ខ្លួន និងធ្វើតេស្តឱ្យបានត្រឹមត្រូវផងដែរ។
សូមបញ្ជាក់ថា ម៉ាឡេស៊ីបានឃើញករណីឆ្លង កូវីដ១៩ កើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ការឆ្លងថ្មីបានកើនឡើងដល់កម្រិតខ្ពស់ រយៈពេលបួនខែចុងក្រោយ ទន្ទឹមនឹងនេះក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា ការរីករាលដាលនៃករណីថ្មីៗការឆ្លងភាគច្រើនមិនមានរោគសញ្ញា ឬស្រាល៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត