ពលរដ្ឋឆេករាប់ពាន់នាក់ តវ៉ាប្រឆាំងនឹងការរឹតបន្តឹងសម្រាប់អ្នកមិនចាក់វ៉ាក់សាំងបង្ការ រួមទាំងការហាមទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន
ប្រទេសឆេក៖ ប្រជាជនឆេករាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលាន Wenceslas ទីក្រុង Prague កាលពីថ្ងៃអាទិត្យ ដោយគ្រវីទង់ជាតិ និងស្រែកពាក្យស្លោកប្រឆាំងនឹងការរឹតបន្តឹងលើជំងឺកូវីដ ១៩ បើទោះបីជាមានការឆ្លងកើនឡើងក៏ដោយ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។
ក្រុមអ្នកតវ៉ាភាគច្រើនបានជំទាស់នឹងការរឹតបន្តឹងដ៏តឹងរ៉ឹងសម្រាប់អ្នកដែលមិនបានចាក់ថ្នាំបង្ការ រួមទាំងការហាមឃាត់ការទទួលទានអាហារនៅក្នុងភោជនីយដ្ឋានផងដែរ។ប្រទេសដែលមានចំនួន ១០,៧ លាននាក់នេះ បានរាយការណ៍ពីចំនួនករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃពុធ ចំនួន ៥៤.៦៨៩ ករណី ហើយចំនួនឆ្លងនៅថ្ងៃថ្មីៗនេះបានស្ថិតនៅក្នុងចំណោមករណីឆ្លងខ្ពស់បំផុតចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាល។
នាយករដ្ឋមន្ត្រី លោក Petr Fiala បានកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័កនិងការនៅដាច់ដោយឡែកពីគេ សម្រាប់វ៉ារ្យ៉ង់ Omicron ខណៈពេលដែលចាប់ផ្តើមការធ្វើតេស្តជាកាតព្វកិច្ចរបស់បុគ្គលិកនៅតាមក្រុមហ៊ុន។ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ១.៩៨៩ នាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលទាបជាងចំនួនប្រហែល ៧.០០០ នាក់ ដែលត្រូវបានរាយការណ៍ក្នុងអំឡុងពេលករណីឆ្លងខ្លាំងបំផុតនៅ ខែវិច្ឆិកា និងខែធ្នូ ឆ្នាំមុន។
គួរបញ្ជាក់ថា ប្រទេសនេះបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារមេរោគឆ្លងចំនួន ៣៧.១៨៤ នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតដ៏អាក្រក់បំផុតមួយរបស់ពិភពលោកក្នុងមួយ៕NR
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត