ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង ៣០ម៉ឺនដូស ជាជំនួយរដ្ឋាភិបាលប៉ូឡូញ នៅវិមានសន្តិភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការ ជំ ងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស ជំនួយរបស់ប្រទេសប៉ូឡូញ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជ ធានីភ្នំពេញ។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាឧបករណ៍ដ៏ចាំបាច់មួយបន្ថែមពីលើវិធានសុខាភិបាល ដើម្បីប្រយុទ្ធប្រ ឆាំងការរាតត្បាតជំងឺកូវីដ១៩ និងការពាអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសកលនៃជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចយកការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាកិច្ចការដ៏ចាំបាច់បំផុតសម្រាប់ការយកឈ្នះលើសត្រូវឥតស្រមោលកូវីដ១៩ និងការពារអាយុជីវិត ប្រជាពលរដ្ឋ។
ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគ្រប់មធ្យោបាយដើម្បីស្វះស្វែង រក វ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទាំងការបញ្ចេញថវិកាជាតិទៅទិញ និងស្នើសុំជំនួយពីប្រទេសជាមិត្ត។ មកដល់ពេលបច្ចុប្បន្ននេះកម្ពុជា រកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង ៤៣លានដូស។ ក្រៅ តែពីការបញ្ជាទិញ មានប្រទេសជាច្រើនបានផ្តល់ជំនួយមកកម្ពុជាទាំងតាមយន្តការទ្វេភាគី និងតាម យន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជានោះ មានដូចជា ចិន, ជប៉ុន, អាមេរិក, អង់គ្លេស, អូស្ត្រាលី និងហូឡង់ជាដើម៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត