អាមេរិក៖ ក្រសួងការពារជាតិកាលពីថ្ងៃសុក្របានឱ្យដឹងថា រដ្ឋាភិបាល​ខ្លួន បានផ្គត់ផ្គង់ឧបករណ៍​តេស្ត​រក​​ជំ​ងឺកូវីដ១៩ បន្ថែមជាង ១០០លាន ពីក្រុមហ៊ុនផលិតឧបករណ៍តេស្ត iHealth Lab Inc. ដែល​ជា​ផ្នែ​កមួយ​នៃផែនការរបស់សេតវិមាន ដើម្បីចែកចាយឧបករណ៍តេស្តនៅផ្ទះដោយឥតគិតថ្លៃ សរុបចំនួន ៥០០ លាន នៅទូទាំងប្រទេស។

ចាប់ពីខែមករា រដ្ឋាភិបាលអាមេរិកបាននឹងកំពុង​អនុញ្ញាតឱ្យគ្រួសារនីមួយៗសុំឧ​បករណ៍​ធ្វើតេស្តរកជំ​ងឺ​​កូវីដ ១៩ មកផ្ទះដោយឥតគិតថ្លៃ ចំនួន ៤ ក្នុងមួយគ្រួសារ ពីគេហទំព័រ កូវីដTests.gov ជាមួយនឹងកា​រដឹកជញ្ជូនដែលរំពឹងថានឹងដឹកដល់ផ្ទះក្នុងរយៈពេលពី ៧ ទៅ ១២ ថ្ងៃ បន្ទាប់ពីការសុំនោះ។

 យ៉ាងណាម៉ិញ មានការរាយការណ៍នៅដើមខែនេះថា សេតវិមានគ្រោងនឹងទិញឧបករណ៍​តេស្តប​ន្ថែ​មចំនួ​ន ៥០០ លាន នៅលើការទិញដំបូងរបស់ខ្លួន ដើម្បីបង្កើនលទ្ធភាពនៃការធ្វើតេស្ត។

 គួររំលឹកថា ប្រធានាធិបតីបានស្ថិតនៅក្រោមការរិះ​គន់ចំពោះការមិនផ្តោតកា​រយកចិត្តទុកដា​ក់បន្ថែមទៀ​តលើការធ្វើតេស្ត ។ កង្វះខាតកា​រធ្វើ​តេស្តទូ​ទាំងប្រទេសបានញាំ​​ញីការឆ្លើយតបនឹងជំ​ងឺរាតត្បា​តក្នុងប៉ុ​ន្មានសប្តាហ៍ថ្មីៗនេះ កំឡុងពេលការរីករាលដាលដ៏ខ្លាំងក្លានៃវ៉ារ្យ៉ង់ Omicron ឆ្លងខ្លាំង៕ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ