ប្រទេសអូទ្រីស៖ សភា ប្រទេសអូទ្រីសបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងតម្រូវឱ្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្លាយជាកាតព្វកិច្ចសម្រាប់ប្រជាជនអូទ្រីសដែលពេញវ័យ គិតចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ខាងមុខ។ នេះបើតាមសារព័ត៌មានDW News ចេញផ្សាយនៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

សភានៃប្រទេសអូទ្រីសបានអនុម័តច្បាប់ថ្មីមួយដែលធ្វើឱ្យការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ជាកាតព្វកិច្ចសម្រាប់មនុស្សពេញវ័យ។ហើយប្រទេសនេះ ជាប្រទេសអឺរ៉ុបដំបូងគេដែលអនុម័តវិធានការដ៏ទូលំទូលាយបែបនេះ។ អ្នកដែលបដិសេធនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ.

គួរបញ្ជាក់ថា មកទល់ពេលនេះប្រជាជនអូទ្រីសប្រមាណជា ៧៥ភាគរយ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសប្រឆាំងនឹង COVID-19 ដែលវាគឺជាអត្រាដ៏ទាបបំផុតមួយ បើគិតក្នុងចំណោមបណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងលិច។ ក្រោយការបញ្ចប់វិធានការបិទខ្ទប់ប្រទេសលើកទី៤ បានបញ្ចប់ទៅកាលពីខែធ្នូ ឆ្នាំ២០២១ វីរុសបំប្លែងថ្មី Omicron បានរុញច្រានការឆ្លង COVID-19 នៅអូទ្រីសឱ្យឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ប៉ុន្តែរដ្ឋាភិបាលអូទ្រីស ចង់ចៀសវាងការបិទខ្ទប់ជាថ្មីម្តងទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ