ក្រុងហុងកុង នឹងបិទសាលារៀន ចាប់ពីថ្ងៃចន្ទរហូតដល់ដើមខែកុម្ភៈក្រោយជំងឺ កូវីដ១៩រាតត្បាតកាន់តែធ្ងន់ធ្ងរ
ហុងកុង៖ អាជ្ញាធរបានឲ្យដឹងថា ក្រុងហុងកុង នឹងផ្អាកការបង្រៀនទល់មុខគ្នា នៅក្នុងអនុវិទ្យាល័យ ចា ប់ ពីថ្ងៃច័ន្ទទី២៤ ខែមករា រហូតដល់ក្រោយចូលឆ្នាំចិន ហើយអាជ្ញាធរបាននិយាយថា ដោយសារតែ ការកើនឡើង នៃចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ នៅក្នុងសាលារៀនជាច្រើន ។នេះបើតាមការចេញ ផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមករា ឆ្នាំ២ ០២២។
រដ្ឋាភិបាលបានផ្អាកថ្នាក់រៀន នៅសាលាបឋមសិក្សា និងសាលាមត្តេយ្យ កាលពីដើមខែនេះ ហើយបានដាក់ការទប់ស្កាត់ ដូចជាការហាមឃាត់ការទទួលទានអាហារ នៅភោជនីយដ្ឋាន ក្រោយម៉ោង៦ល្ងាច និងការបិទកន្លែង ដូចជាកន្លែងហាត់ប្រាណ រោងភាពយន្ត និងហាងកែសម្ផស្សជាដើម ។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ថា សាលារៀននឹងបិទរហូតដល់ថ្ងៃទី៧ ខែកុម្ភៈ បន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំចិន។ ខណៈពេលដែលអតីតសិស្សថ្នាក់ទី៦ កំពុងរៀបចំសម្រាប់ការប្រឡង អាចមានថ្នាក់ខ្លះប្រឈមមុខគ្នា មួយចំនួន កម្រិតផ្សេងទៀតទាំងអស់ ត្រូវតែលុបចោល ឬពន្យារពេលការប្រឡង និងសកម្មភាពនានាន។ក្នុងពេលនេះស្ថានភាពជំងឺរាតត្បាតកូវីដ១៩នៅក្នុងហុងកុងកាន់តែធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ” ហើយករណីជាច្រើន មិនស្គាល់ប្រភពដើម” ៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត