វៀតណាម ៖ ការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុងក្នុងសហគមន៍ ត្រូវបានរកឃើញនៅជាលើកដំបូង នៅប្រទេសវៀតណាម ខណៈអាជ្ញាធរសុខាភិបាលប្រទេសអាស៊ានមួយនេះ បាននិងកំពុងប្រឹងប្រែងដាស់តឿនឱ្យប្រជាជន បង្កើនការប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
អាជ្ញាធរសុខាភិបាលវៀតណាម បានឱ្យដឹងថា ករណីឆ្លងក្នុងសហគមន៍ចំនួន៣ ដែលត្រូវពិនិត្យឃើញថាជាករណីអូមីក្រុងកាលពីយប់ថ្ងៃអង្គារ៍ គឺត្រូវបានរកឃើញនៅទីក្រុងហូជីមិញ កាលពីចុងសប្តាហ៍មុន។ កន្លងមកវៀតណាម ក៏បានរកឃើញករណីឆ្លង Omicron ជាង៧០នាក់ផងដែរ ប៉ុន្តែក្នុងចំណោមអ្នកមកពីបរទេស ដែលត្រូវធ្វើចត្តាឡីស័ក។
ពួកគេមានរោគ សញ្ញារួម មានឈឺបំពង់ក និងហៀរ សំបោរ មុនពេលមកកាន់ គ្លីនិកឯកជន ដើម្បីព្យា បាល ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ បានឲ្យដឹងថា សំណាករបស់ពួកគេ ដែលត្រូវបានបញ្ជូន សម្រា ប់ការធ្វើតេស្តដោយម៉ាស៊ីន (PCR) និងលំដាប់ហ្សែន ត្រូវបានបញ្ជាក់ កាលពីថ្ងៃអង្គារថាមានភាពវិជ្ជ មាន ជាមួយនឹងទម្រង់ថ្មីនេះ
គួរបញ្ជាក់ថា បច្ចុប្បន្នវៀតណាមមានករណីឆ្លងកូវីដ១៩ សរុបជាង២លាននាក់ និងស្លាប់ជិត៣៦,០០០នាក់។ ដោយឡែកការចាក់វ៉ាក់សាំងវិញ មនុស្សជាង៧០ភាគរយ ក្នុងចំណោមប្រជាជនសរុបប្រមាណ៩៨លាននាក់ បានទទួលការចាក់គ្រប់ពីរដូស៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត