តូក្យូ៖  ខេត្តភាគខាងលិចនៃទីក្រុងអូសាកា របស់ប្រទេសជប៉ុននឹងក​ត់ត្រាកា​រឆ្លង​មេរោ​គកូរូ​ណាថ្មី​ប្រ​ហែល ៦.០០០ ករណី នៅថ្ងៃអង្គារនេះ ដែលជាកម្រិតខ្ពស់បំផុត ដោយការពីចុងសប្តាហ៍កន្លងទៅមា​នត្រឹ​មតែ  ៣.៧៦០ ករណី ប៉ុណ្ណោះ នេះបើតាមការចុះផ្សាយដោភ្នាក់ងារសារព័ត៌មាន Kyodo នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២។

 ចំនួនករណីឆ្លងថ្មីនៅក្នុងរដ្ឋធានីតូក្យូក៏ជិតដល់កំណត់ត្រាផងដែរ នៅក្នុងការកើ​តឡើ​​ងវិញដែ​លជំ​រុញដោយវ៉ារ្យ៉ង់ Omicron ឆ្លងខ្លាំង ដោយបានរុញករណីថ្មីរបស់ប្រទេសជ​ប៉ុនទៅកា​ន់ជុំ​វិញកំ​ណ​ត់​ត្រាដែ​លមានច្រើនជាង ២៥.០០០ ករណី ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

 យ៉ាងណាម៉ិញ អភិបាលក្រុងតូក្យូ និងខេត្តជុំវិញនោះបានព្រមព្រៀងគ្នា ស្នើសុំរដ្ឋាភិបា​លកណ្តា​​លអ​នុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងការឆ្លង ដូចជាការបើកអាហារដ្ឋានរយៈពេលខ្លីនិងមានម៉ោងកំណ​ត់​ជាដើម។

 ប្រធានខុទ្ទកាល័យ លោក Hirokazu Matsuno បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ខេត្តចំ​នួន ១០ បានធ្វើសំណើបែបនេះ។ ការសម្រេចចិត្តជាផ្លូវការលើវិធានការបន្ទាន់មួយនេះ ដូចដែ​លគេ​ហៅថា quasi-emergency ទំនងជានឹងធ្វើឡើងនៅថ្ងៃសុក្រ។

 គួរបញ្ជាក់ថា អត្រាស្នាក់នៅនៃគ្រែមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ ១៩ របស់តូក្យូ បានកើនឡើងដល់ ២១,១% កាលពីថ្ងៃចន្ទ ដោយឆ្លងកាត់កម្រិតសំខាន់សម្រាប់វិធានការណ៍រាតត្បាតបន្ថែម។ បើកា​រកើ​នឡើងដល់ ៥០% នឹងជាហេតុផលដល់ការប្រកាសស្ថានភាពអាសន្នទាំងស្រុង៕ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ