ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna នឹងស្នើការអនុម័ការចាក់ថ្នាំការពារជំងឺកូវីដ ១៩ សម្រាប់កុមារតូ ចៗពីអាយុ ៦ខែ ទៅ៥ឆ្នាំ
អាមេរិក៖ក្រុមហ៊ុន Moderna បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងស្នើឱ្យនិយតករផ្តល់សិទ្ធិឱ្យវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួន សម្រាប់កុមារអាយុក្រោម ៦ ឆ្នាំ ដោយផ្អែកលើទិន្នន័យដែលបង្ហាញថាវាបានបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំស្រដៀងគ្នាចំពោះមនុស្សពេញវ័យនៅក្នុងការសាកល្បងព្យាបាលរបស់ខ្លួន។
វ៉ារ្យ៉ង់ Omicron នៃជំងឺកូវីដ ១៩ គឺមានបំរែបំរួលខ្លាំងក្នុងអំឡុងពេលការសាកល្បងកុមាររបស់ ក្រុមហ៊ុន Moderna ហើយអ្នកផលិតថ្នាំបាននិយាយថា កម្រិតថ្នាំចំនួន ២ដូស គឺប្រហែល ៣៨% មានប្រសិទ្ធភាពក្នុងការការពារការឆ្លងមេរោគលើកុមារអាយុពី ២ ទៅ ៥ ឆ្នាំ និងមានប្រសិទ្ធភាព ៤៤% សម្រាប់កុមារអាយុពី ៦ខែ ដល់ក្រោមអាយុ ២ ឆ្នាំ។ គេក៏បាននិយាយថា តួលេខទាំងនេះគឺស្របជាមួយនឹងប្រសិទ្ធភាពទាបប្រឆាំងនឹងវ៉ារ្យ៉ង់ Omicron ដែលត្រូវបានគេឃើញនៅក្នុងមនុស្សពេញវ័យដែលបានទទួលវ៉ាក់សាំង ២ដូស ដូចគ្នា។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna អាចជាការចាក់វ៉ាក់សាំងដំបូងបង្អស់សម្រាប់កុមារដែលមានអាយុក្រោម ៥ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក ហើយឪពុកម្តាយជាច្រើននាក់របស់កុមារកំពុងរង់ចាំវ៉ាក់សាំងនេះ។
វេជ្ជបណ្ឌិត Jacqueline Miller ដែលជាអ្នកវិទ្យាសាស្ត្រកំពូលនៅ Moderna បានប្រាប់អោយដឹងផងដែរថា ក្រុមហ៊ុននៅ "ពីរបីសប្តាហ៍ទៀត" ពីការដាក់ពាក្យសុំការអនុញ្ញាតសម្រាប់ក្រុមអាយុនៅសហរដ្ឋអាមេរិក អឺរ៉ុប និងកន្លែងផ្សេងទៀតលើការចាក់វ៉ាក់សាំងដល់កុមារ។
គួរបញ្ជាក់ថា វាមិនទាន់ច្បាស់នៅឡើយទេថា តើឪពុកម្តាយរបស់ក្មេងនិងទារកនៃសហរដ្ឋអាមេរិកប៉ុន្មាននាក់នឹងព្រមចាក់វ៉ាក់សាំងអោយកូនរបស់ពួកគេទទួលវ៉ាក់សាំងនេះ។ ដោយឡែក មានតែ ២៧% នៃកុមារអាយុពី ៥ ទៅ ១១ឆ្នាំ នៅក្នុងប្រទេសប៉ុណ្ណោះដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយជាទូទៅជំងឺកូវីដ ១៩ ដែលកើតលើកុមារគឺមានលក្ខណៈស្រាលជាងមនុស្សពេញវ័យផងដែរ៕ NR
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត