វីរុសបំលែងថ្មី អូមីក្រុង បានសម្លាប់មនុស្ស២នាក់ហើយនៅក្នុងប្រទេសថៃ ដែលសុទ្ធសឹងជាអ្នកមិនបាន ចាក់វ៉ាក់សាំងបង្ការកូវីដ១៩
បាងកក៖លោកស្រី Apisamai Srirangson អ្នកនាំពាក្យរបស់មជ្ឈមណ្ឌល សម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយនៅថ្ងៃចន្ទថា ស្ត្រីរូបនេះបានស្លាប់ នៅក្នុងស្រុក Kut Chap នៃ Udon Thani កាលពីថ្ងៃសៅរ៍ ។នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
កូនប្រុសច្បងរបស់គាត់ បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុស Covid-19 ហើយគាត់មិនបានបង្ហាញ រោគសញ្ញាអ្វីទេ ប៉ុន្តែគ្រួសាររបស់គាត់បាន ធ្វើតេស្តរកជំងឺនៅថ្ងៃទី ៩ ខែមករា ហើយវាប្រែជាវិជ្ជមានភ្លាមៗ ។
លោកស្រី Apisamai Srirangson អ្នកនាំពាក្យរបស់មជ្ឈមណ្ឌល សម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា អ្នកស្លាប់ដំបូង កាលពីថ្ងៃពុធសប្តាហ៍មុន ដែលទាក់ទងនឹង Omicron ក៏ជាស្ត្រីចំណាស់ម្នាក់អាយុ ៨៦ ឆ្នាំនៅឃុំ Klong Hae នៃស្រុក Hat Yai ខេត្ត Songkhla។
បើតាមរបាយការណ៍ របស់ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៩២៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះខណៈអ្នកជំងឺចំនួន ៥,២៥៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេសចំនួន ២,៣៣១,៤១៤ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៩៤១នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ២.២២លាននាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១០.២៤លានដូស ក្នុងនោះប្រជាជន ៤៨.២៤លាននាក់ (៦៨.៩៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត