អង្គការសុខភាពពិភពលោកព្រមានថា វីរុសបំប្លែងខ្លួនជាកូនកាត់ “ដែលតាក្រុង” កំពុងចាប់ផ្តើមរីករាលដាលពាសពេញអឺរ៉ុប
អាមេរិក៖ អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានថា វីរុសបំប្លែងខ្លួន “ដែលតាក្រុង” ដែលជាកូនកាត់រវាង ដែលតា និង អូមីក្រុង កំពុងចាប់ផ្តើមរីករាលដាលពាសពេញអឺរ៉ុបហើយ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានAljazeeraនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។
WHO បានឱ្យដឹងថាមេរោគនេះត្រូវបានគេរកឃើញមេរោគទាំងនេះ កំពុងរីករាលដាលនៅក្នុងប្រទេសបារាំង ហូឡង់ និងដាណឺម៉ាក និង២ករណី នៅក្នុងសហរដ្ឋអាមេរិកផងដែរ ។ទន្ទឹមនឹងនេះ“ដែលតាក្រុង” អាចក្លាយជាបញ្ហាចម្បងទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា គេមិនទាន់ដឹងទេថា មេរោគដែលទើបនឹងវិវត្តថ្មីនេះអាចចម្លងខ្លាំង ឬ ធ្ងន់ធ្ងរកម្រិតណានោះទេ ខណៈដែលអ្នកវិទ្យាសាស្រ្ត ក៏មិនទាន់ប្រាកដថា មេរោគកូនកាត់នេះអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពវ៉ាក់សាំងដែរ ឬអត់ ដោយករណីដែលត្រូវបានរាយការណ៍ដំបូងគឺស្ថិតនៅកម្រិតទាបនៅឡើយ។ ករណីឆ្លងមេរោគកូវីដនៅចក្រភពអង់គ្លេសបានធ្លាក់ចុះ ២៩% ក្នុងសប្ដាហ៍មុន ហើយធ្លាក់ចុះ ៧៦% ចាប់ពីតាំងពីការឆ្លងស្ថិតនៅកម្រិតខ្ពស់បំផុតនាដើមឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា បើរបាយការណ៍មន្រី្តសុខាភិបាលបានប្រកាសជាផ្លូវការ វីរុសកូនកាត់នេះអាចវិវត្តនៅក្នុងខ្លួនអ្នកជំងឺដែលឆ្លងវីរុសបំប្លែងថ្មីទាំង២នេះក្នុងពេលតែ ដែលធ្វើឱ្យវាមានសមត្ថភាពឆ្លងកាន់តែខ្លាំងជាងកូវីដទម្រង់ដើម៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត