ឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី លុបចោលលក្ខខណ្ឌដាក់ឱ្យនៅដាច់ឡែក សម្រាប់អ្នកដំណើរអន្តរជាតិ ខណៈប្រទេសនេះ កំពុងលុបចោលការរឹតបន្តឹងស្ទើរតែទាំងអស់ ក្រោយវិបត្តិកូវីដ១៩។នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត លោក Sandiaga Uno បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងដាក់ចេញគោលនយោបាយនេះ សម្រាប់អ្នកដំណើរអន្តរជាតិ។

 

សេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះជាលំដាប់ចំពោះការរឹតបន្តឹង និងការរាលដាលនៃជំងឺកូវីដ១៩ ករណីមេរោគឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះជាង ៩០% ពីកម្រិតកំពូលនៅពាក់កណ្តាលខែកុម្ភៈ បើទោះបីជាការស្លាប់នៅតែមានកម្រិតខ្ពស់ ដោយបានឈានដល់ ១៥៤ នាក់កាលពីថ្ងៃចន្ទ។

សូមបញ្ជាក់ថាឥណ្ឌូណេស៊ី បានសាកល្បងគោលនយោបាយនេះ នៅតំបន់ទេសចរណ៍ Bali, Batam និង Bintan អស់រយៈពេលពីរសប្តាហ៍។ ទោះជាយ៉ាងណា លោកបាននិយាយថា អ្នកដំណើរ តម្រូវឱ្យធ្វើតេស្ត PCR អវិជ្ជមានកូវីដ១៩មុននឹងចូលទៅកាន់ប្រទេសឥណ្ឌូណេស៊ី។ គេនឹងចាប់អនុវត្តយ៉ាងឆាប់បំផុត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ