ឥណ្ឌា៖ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Rajnath Singh  បានថ្លែងបែបនេះថា «ខ្ញុំបានធ្វើតេស្តឃើ​ញ​វិ​ជ្ជមានកូវីដ នៅថ្ងៃនេះជាមួយនឹងរោគសញ្ញា កម្រិតស្រាលប៉ុណ្ណោះហើយបច្ចុប្បន្នកំពុងដាក់ខ្លួនឲ្យ នៅ​ដាច់ដោយឡែក នៅក្នុងគេហដ្ឋានរួចរាល់ហើយ»

 សរសេរនៅលើបណ្តាញសង្គម Twitter ផងដែរលោកបន្តថា «ខ្ញុំក៏បានធ្វើការអំពាវនាវ សុំឲ្យបណ្តា មនុស្ស​​ទាំងឡាយ ដែលបានប្រាស្រ័យទាក់ទង ជាមួយនឹងខ្ញុំនាពេលកន្លងមក ចុងក្រោយនេះ ដើម្បី​ធ្វើការ តេស្តរកកូវីដនិងដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក»

 សូមបញ្ជាក់ថា​បើ​យោងតាមទិន្នន័យដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួង​សុខាភិបាល​សហ​ភាព​​កាលពីថ្ងៃចន្ទ ប្រទេសឥណ្ឌា បានរាយការណ៍ពីការកើនឡើងថ្មីនៃករណីថ្មីចំនួន ១ ៧៩៧២៣​ក្នុង​រយៈ​​ពេល ២៤ម៉ោងចុងក្រោយ ដោយយកអត្រាវិជ្ជមានប្រចាំថ្ងៃក្នុងប្រទេសដល់១៣.២៩ ភាគរយ នេះ​។ដោយឡែក ចំនួនសរុបទូទាំងប្រទេសនៃ Omicron បានឈានដល់ ៤០៣៣ក្នុងនោះក៏មាន​អ្នកជំ​ងឺឆ្ល​ងមេរោគថ្មីបានជាសះស្បើយប្រហែល ១៥៥២ នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ