ហុងកុង៖ ទីក្រុង​ហុងកុង​បាន​ឲ្យ​ដឹង​ ខ្លួន​នឹង​ពន្យារពេល​ការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​ ដើម្បី​ត្រៀម​ធ្វើ​តេស្ត​កូវីដ១៩​ដល់​ប្រជាជន​របស់​ខ្លួន​ទាំង​អស់ ខណៈ​ដែល​ទីក្រុង​នេះ​ជួប​បញ្ហា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រលក​ឆ្លង​ថ្មី​​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Hong Kong Free Press

 មេដឹកនាំ​បច្ចុប្បន្ន គឺអ្នកស្រី Carrie Lam បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​នេះ​នឹង​ត្រូវ​ពន្យារពេល​ដល់​ថ្ងៃទី៨ ខែឧសភា ដោយសារទីក្រុង​ហុងកុង បច្ចុប្បន្ន​កំពុង​មាន​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩​ដ៏​ធ្ងន់ធ្ងរ​បំផុត ដោយ​មាន​ករណី​ឆ្លង​រាប់​ពាន់​ករណី​ក្នុង​មួយ​ថ្ងៃ ហើយ​មន្ទីរពេទ្យ​នានា​មាន​អ្នកជំងឺ​ច្រើន​រក​កន្លែង​ដាក់មិនបាន ចំណែក​ឯ​គោ ល នយោបាយ​តម្រូវ​ឲ្យ​គ្មាន​កូវីដ​របស់​ចិន​វិញ​កំពុង​តែបរាជ័យ។ ​

 អ្នកស្រី​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ការ​សម្រេច​នេះ​គឺ​ដោយសារ​តែ​ទីក្រុង​ហុងកុង​ប្រឈម​នឹង​ស្ថា​នភាព​ធ្ងន់ធ្ងរ​បំផុត​ ចាប់​តាំង​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​បាន​ចាប់​ផ្ដើម​កាល​ពី​ពីរ​ឆ្នាំ​មុន​មក។ វា​ស្ថា​​នភាព​ធ្ងន់ធ្ងរណាស់​នៅពេលនេះ»

 ដោយឡែក អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនហុងកុង លោក Tam Yiu-chung បា​នអំពាវនាវឱ្យការបោះឆ្នោតនាយកប្រតិបត្តិត្រូវបានពន្យារពេល ដោយសារការផ្ទុះឡើងនៃ Covid-19 ដោ​​យបានច្រានចោលសំណួរអំពីការព្រួយបារម្ភផ្នែកច្បាប់ថា "មិនចាំបាច់ព្រួយបារម្ភអំពីវាទេ។ … រឿង​ទាំ​ងនោះមិនសំខាន់ទេ។ និតិវិធីច្បាប់… គ្មានបញ្ហាទេ។ វានឹងត្រូវធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ ច្បា​ប់មូលដ្ឋាន នីតិវិធី និងបទប្បញ្ញត្តិត្រឹមត្រូវ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ