អូស្ត្រាលី៖ សមាជិក ៥ នាក់នៃសម្ព័ន្ធ Victoria រួមទាំងមេដឹកនាំប្រឆាំង Matthew Guy ត្រូវបានពិន័យ ដោយប៉ូលីសពីបទបំពានច្បាប់នៃការពាក់ម៉ាស់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The AGEនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២។

សមាជិកសភាបួនរូបទៀតមានមេដឹកនាំជាតិលោក Peter Walsh មេដឹកនាំសភាជាន់ខ្ពស់ David Da vis សមាជិកសភា Narracan Gary Blackwood និងសមាជិកសភារដ្ឋ Victoria ភាគខាងកើត Mel ina Bath កំពុងស្ថិតនៅក្នុងការ ស៊ើបអង្កេតរបស់ ប៉ូលីស រដ្ឋVictoria បន្ទាប់ពីរូបភាពបានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគ្មានម៉ាស់។

ម៉ាស់ត្រូវបានកំណត់ឱ្យពាក់សម្រាប់មនុស្សដែលមានអាយុចាប់ពី ៨ ឆ្នាំឡើងទៅ ក្រោមច្បាប់គ្រប់គ្រងCOVID-19 របស់ រដ្ឋVictoria លើកលែងតែអ្ននៅក្នុងផ្ទះ ត្រូវបានអនុញ្ញាតមិនពាក់ម៉ាស់។ប៉ូលិស Victoria បានបញ្ជាក់ថា សមាជិកសភានឹងត្រូវផាកពិន័យ ១០០ ដុល្លារនៅប៉ុន្មានថ្ងៃខាងមុខ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ