ដាណឺម៉ាក៖ ម្ចាស់ក្សត្រីនៃប្រទេសដាណឺម៉ាក តេស្តវិជ្ជមានជំងឺកូវីដ១៩ ។នេះបើការចុះផ្សាយដោយសារព័ត៌មានCNA នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ម្ចាស់ក្សត្រី Margrethe ព្រះជន្ម ៨១ ព្រះវស្សា បានតេស្តររកឃើញវិជ្ជមានកូវីដ១៩ ដោយស្ថានភាពជំងឺរបស់ម្ចាស់ក្សត្រី មានរោគសញ្ញាស្រាល ហើយកំពុងស្ថិតក្រោមការដាក់ឱ្យនៅដាច់ពីគេក្នុងវិមាន Amalienborg ។ករណីមេរោគឆ្លងរបស់ម្ចាស់ក្សត្រី កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសនេះបានព្រមានអំពីប្រភេទរងថ្មីនៃវ៉ារ្យ៉ង់ omicron នៃមេរោគ។

ម្ចាស់ក្សត្រីដ៏មានប្រជាប្រិយ ដែលទើបតែប្រារព្ធខួបលើកទី៥០ របស់ទ្រង់នៅក្នុងរជ្ជកាលនោះ បានលុបចោលការធ្វើដំណើរវិស្សមកាលដែលបានគ្រោងទុកទៅកាន់ប្រទេសន័រវេស ហើយដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅឯវាំងរបស់ទ្រង់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ