រដ្ឋផ្លរីដា៖ ខ្យល់ព្យុះប្រភេទទី១ ដែលជាការកើតឡើងដ៏កម្រមួយនៅចុងឆ្នាំនេះ ក្រោយពីប៉ុន្មានសប្តាហ៍មុន បន្ទាប់ពីរដ្ឋផ្លរីដាត្រូវបានវាយលុកដោយព្យុះ Hurricane Ian ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតមួយដែលបានវាយប្រហារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន USA Today នៅថ្ងៃទី១០ វិចិ្ឆកា ២០២២។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ថា ព្យុះសង្ឃរា Nicole ដែលមានល្បឿនរហូតដល់ 120 គីឡូម៉ែត្រ ក្នុងមួយម៉ោង បានប៉ះពាល់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតនៃរដ្ឋផ្លរីដា ភាគខាងត្បូងនៃឆ្នេរ Vero។ 

យ៉ាងណាមិញ អភិបាលខេត្ត Ron DeSantis បាននិយាយថា តំបន់ចំនួន 45 នៃខេត្តចំនួន 67 របស់រដ្ឋស្ថិតនៅក្រោមភាពអាសន្ន អភិបាលខេត្ត Ron DeSantis បាននិយាយថា ខណៈពេលដែលសង្កាត់ចំនួន 4 ស្ថិតនៅក្រោមការបញ្ជាជម្លៀសជាកាតព្វកិច្ច៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ