សិង្ហបុរី៖ ទឹកជំនន់ភ្លាមៗត្រូវបានគេរាយការណ៍នៅទូទាំងផ្នែកខ្លះនៃប្រទេសសិង្ហបុរីនៅព្រឹកថ្ងៃអង្គារទី ២៤ ខែសីហានេះ ខណៈភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងប្រទេស។នេះយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន CNA៕

ទីភ្នាក់ងារទឹកជាតិ PUB បាននិយាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថាទឹកជំនន់ភ្លាមៗបានកើតឡើងនៅផ្លូវ Dunearn ផ្លូវពីមជ្ឈមណ្ឌល Sime Darby ឆ្ពោះទៅឧទ្យាន Binjai ។

គួរបញ្ជាក់ថា ទីភ្នាក់ងារនេះក៏បានចេញការព្រមានអំពីហានិភ័យទឹកជំនន់នៅទីតាំងចំនួន ៤ ផងដែរដោយសារកម្រិតទឹកនៅក្នុងប្រឡាយឈានដល់ ៩០ភាគរយនៅក្នុងតំបន់ទាំងនោះ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ