តៃប៉ិ៖ ការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានរាយការណ៍ថា ការរញ្ជួយដីកម្រិត 6.6 រិចទ័របានកើតឡើងនៅជិតឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១៨ កញ្ញា ២០២២។
យោងតាម USGS ការរញ្ជួយដីបានវាយប្រហារនៅម៉ោងប្រហែល 9:30 យប់ ប្រហែល 50 គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Taitung ដែលជាទីក្រុងឆ្នេរសមុទ្រនៅជម្រៅ 10 គីឡូម៉ែត្រ។RT