តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី ១៩ ខែតុលានេះថាគ្រោះរញ្ជួយដីមួយដែលមានកម្លាំង ៥.៣ រ៉ិចទ័របានវាយប្រហារនៅខេត្តអាអូម៉ូរីភាគខាងជើងប្រទេសជប៉ុននៅថ្ងៃអង្គារនេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ៕

គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោងប្រហែល៩ និង ៣៦នាទីយប់ (ម៉ោងក្នុងប្រទេសជប៉ុន) ជាមួយចំណុចកណ្តាលរបស់វាគឺរយៈទទឹង ៤១.៤ ដឺក្រេខាងជើងនិងរយៈទទឹង ១៤៣.០ ដឺក្រេខាងកើតនិងជម្រៅ ៥០ គីឡូម៉ែត្រ។

គ្រោះរញ្ជួយដីនេះបានកើតឡើងចំនួន ៣ នៅផ្នែកខ្លះនៃខេត្តអាអូម៉ូរីតាមកម្រិតនៃការរញ្ជួយដីរបស់ជប៉ុនដែលមានកម្រិត ៧ ។

យ៉ាងណាមិញ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានរាយការណ៍ថារហូតមកដល់ពេលនេះមិនទាន់មានការព្រមានអំពីរលកយក្សស៊ូណាមិនៅឡើយទេ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ