(ជប៉ុន)៖ គ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រ បានវាយប្រហារប្រទេសជប៉ុន នៅយប់ថ្ងៃទី១៦ ខែមីនាឆ្នាំ២០២២នេះ។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជប៉ុនNHK។

អាជ្ញាធរជប៉ុនបានរាយការណ៍ថា ខេត្តMiyagi និងខេត្ត Fukushima ដែលស្ថិតនៅភាគឦសានប្រទេសជប៉ុន បានទទួលរងគ្រោះរញ្ជួយដី ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេល១០ចុងក្រោយនេះ ។កម្រិតរញ្ជួយដែលមានរហូតទៅដល់ ៧.៣រ៉ិចទ័រ បានធ្វើឱ្យអាជ្ញាធរប្រកាសភាពអាសន្ន និងអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមឆ្នេរសមុទ្រ ពិសេស ខេត្តMiyagi និងខេត្ត Fukushima ត្រូវប្រញាប់ចាកចេញ ដើម្បីរកទីសុវត្ថិភាព។ 

គួរបញ្ជាក់ថា ជប៉ុនជាប្រទេសដែលងាយទទួលរងគ្រោះរញ្ជួយដីច្រើនជាងគេបំផុតក្នុងពិភពលោក ដោយក្នុងមួយឆ្នាំៗ ជប៉ុនមានការរញ្ជួយដីមិនក្រោម ១៥០០ដងនោះទេ បើបូករួមទាំងក្នុងកម្រិតស្រាល និងធ្ងន់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ