ប៉េរូ៖ ការរញ្ជួយដីកម្រិត ៧,៥ វិចទ័របានរញ្ជួយតំបន់ដាច់ស្រយាល Amazon នៃភាគខាងជើងប្រទេសប៉េរូ កាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេដឹងថា បានប៉ះទៅដល់ទីក្រុង Lima នៅកណ្តាលប្រទេស ដោយបានបំផ្លាញផ្ទះចំនួន ៧៥ ខ្នង ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ។

មជ្ឈមណ្ឌលរញ្ជួយដីនៃវិទ្យាស្ថានភូគព្ភសាស្ត្រនៃប្រទេសប៉េរូ (ហៅកាត់ IGP) បាននិយាយថា ការរញ្ជួយដីមានជម្រៅ ១៣១ គីឡូម៉ែត្រ (ប្រហែល ៨១ ម៉ាយល៍) ហើយចំណុចកណ្តាលគឺ ៩៨ គីឡូម៉ែត្រពីទីប្រជុំជន Santa Maria de Nieva ក្នុងខេត្ត Condorcanqui ។

រញ្ជួយដីនេះត្រូវបានគេមានអារម្មណ៍ថានៅទូទាំងភាគកណ្តាល និងភាគខាងជើងប្រទេសប៉េរូ។ អ្នកស្រុកមួយចំនួនបានចាកចេញពីផ្ទះរបស់ពួកគេដោយមានការប្រុងប្រយ័ត្ន នេះបើយោងតាមរបាយការណ៍របស់វិទ្យុ និងទូរទស្សន៍ក្នុងស្រុក។

យ៉ាងណាម៉ិញ គ្មានការខូចខាតណាមួយត្រូវបានរាយការណ៍ចំពោះបំពង់បង្ហូរប្រេង ១.១០០ គីឡូម៉ែត្ររបស់ Petroperu ដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលឆ្លងកាត់តំបន់ Amazon របស់ Peruvian ទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងជើងឡើយ។

ដោយឡែក វិទ្យាស្ថានជាតិការពារជនស៊ីវិល (Indeci) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្ទះចំនួន ២២០ ខ្នង ត្រូវបានរងផលប៉ះពាល់ ៨១ មិនមានមនុស្សរស់នៅ និង ៧៥ ត្រូវបានបំផ្លាញ។ Indeci បាននិយាយថា កន្លែងគោរពបូជាសាសនាចំនួន ៧ និងមជ្ឈមណ្ឌលលក់ទំនិញចំនួន ២ ស្ថិតក្នុងចំណោមសម្ភារៈបរិក្ខារដែលរងការខូចខាត ដោយបន្ថែមថា អ្នកស្រុកចំនួន ៤ នាក់បានរងរបួស។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ