ស៊ូម៉ាត្រា៖ មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប (EMSC) បានឲ្យដឹងថា នាព្រឹកថ្ងៃពុធ ទី២០ ខែកក្កដានេះ មានករណីគ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ បានវាយប្រហារ ភាគខាងត្បូងកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២០ កក្កដា ២០២២។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងដែរថា ការរញ្ជួយដីនេះត្រូវបានគេមានអារម្មណ៍ថា មានកម្លាំងដ៏ខ្លាំងមួយ នៅក្នុងទីក្រុង Bengkulu, Kepahiang និង North Bengkulu ដែលនៅជិតនោះ ។
គួរបញ្ជាក់ផងដែរថា ឥណ្ឌូណេស៊ី ជាប្រទេសស្ថិតក្នុងតំបន់ខ្សែក្រវាត់ភ្នំភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅថា "Pacific Ring of Fire" ជាតំបន់ងាយរងគ្រោះបំផុត ដោយរញ្ជួយដី ៕RT