សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ត្រឡប់មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព
8 ខែ មុន
ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី រយៈពេលពេញមួយថ្ងៃ ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។
សូមរំលឹកថា នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊ី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម (YB Dato' Seri Anwar Bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕