ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្នើឲ្យប្រធានពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះអ្នកជំងឺ នៅគ្រប់កន្លែងទាំងអស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ  តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក វិសាលភាពមូលនិធិសមធម៌  ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់នៅក្នុងការកសាង និងជំរុញសេវាសាធារណៈរហូតដល់មូលដ្ឋាន ដើម្បីជិតប្រជាពលរដ្ឋ។ សម្ដេច បន្ដថា មន្ទីរពេទ្យជាកន្លែងសង្គ្រោះជីវិតអ្នកជំងឺ ជាទីពឹងរបស់ពលរដ្ឋ។

លើសពីនេះ សម្ដេចធិបតី ក៏បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវគិតគូរឡើងលើការពង្រាយមន្ត្រីសុខាភិបាល ឲ្យមានតុល្យភាព ផ្ដល់ការផ្គត់ផ្គង់សម្ភារៈបរិក្ខា និងឱសថឲ្យបានគ្រប់គ្រាន់ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកទឹកចិត្តការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ