ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ផ្ទៃក្នុងមិនយល់គ្នាហើយ គឺពិតជាគ្រោះថ្នាក់ធំណាស់ ក្នុងការធ្វើកំណែទម្រង់របស់ប្រទេសជាតិ ជាពិសេសលើការធ្វើកំណែទម្រង់នយោបាយរបស់ប្រទេសជាតិ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

សម្ដេចតេជោ បានលើកឡើងទៀតថា នៅពេលធ្វើកំណែទម្រង់ គឺជីវិតរបស់សម្ដេច ពិតជាគ្រោះថ្នាក់ និងផុយស្រួយ នៅត្រង់ថា នៅពេលគ្រប់គ្រងដំណែងធ្វើជានាយករដ្ឋមន្ដ្រី សម្ដេច បានដាក់ចេញនូវកញ្ចប់ចំនួន២ រួមមាន៖ ទី១ កំណែទម្រង់ខាងនយោបាយ គឺត្រូវដោះស្រាយជម្លោះកម្ពុជា តាមរយៈនៃការចរចា និងទី២ គឺកំណែទម្រង់ខាងសេដ្ឋកិច្ច។

សម្ដេចតេជោ ក៏បានអរគុណចំពោះបារាំង បានផ្ដល់ទីកន្លែងសម្រាប់ សម្ដេច ចចារគ្នាជាមួយ សម្ដេចព្រះនរោត្តម សីហនុ នាពេលនោះ តាមរយៈនៃជំនួបលើកទី១-២ គឺបានបង្កើតនូវឱកាសខាងនយោបាយ រហូតដល់មាន កិច្ចព្រមព្រៀងទីក្រុងបារី និងប្រតិបត្តិការសម្រាប់ដោះស្រាយបញ្ហាកម្ពុជា តាមផ្លូវនយោបាយ។ សម្ដេច កំណែទម្រង់សេដ្ឋកិច្ច គឺចាប់ផ្ដើមកំណែទម្រង់ដីធ្លី វាមិនមែនជាបញ្ហាងាយស្រួលឡើយ ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងរបបប៉ុលពត ដីធ្លីទាំងអស់ត្រូវបានរឹបអូស ដាក់ទៅជាសម្បត្តិរដ្ឋ ក្រោយរបប ប្រល័យពូជសាសន៍ផ្ដួររំលំ យើងខ្ញុំ គ្មានជម្រើសអ្វី ក្រៅពីអនុវត្តកិច្ចការងារទាំងឡាយសង្គ្រោះជីវិតមនុស្ស ពីនោះ គ្រួសារខ្លះ ២០គ្រួសារ មានគោមួយនឹម តើខ្ញុំធ្វើរបៀបមិច? ដើម្បីរស់ ហើយអ្នកទាំងអស់គ្នាបានឃើញហើយ ពីទីក្រុងសពថ្ងៃមានការស្ទះដោយឡាន ប៉ុន្ដែទីក្រុងភ្នំពេញ ជាង ៤០មុន គឺគ្មានមនុស្សនៅឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ