ក្រុងកៀវ៖ មេដឹកនាំក្រុមប្រទេស G7 បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយនិយាយថា ការវាយប្រហារមិនរើសមុខលើជនស៊ីវិលស្លូតត្រង់ គឺជា “ឧក្រិដ្ឋកម្មសង្គ្រាម”។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃ១១ តុលា ២០២២

មេដឹកនាំក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍ខាងលើ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធវីដេអូអនឡាញរបស់ពួកគេ ដែលត្រូវបានចូលរួមផងដែរដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ 

ក្រុមមេដឹកនាំបានបញ្ជាក់យ៉ាងដូច្នេះថា ពួកគេថ្កោលទោសការវាយប្រហារទាំងនេះ ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត ហើយថានឹងចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងអ្នកទទួលខុសត្រូវ។ បន្ថែមលើនេះ ក្រុមមេដឹកនាំក៏បានរិះគន់រុស្ស៊ីផងដែរ ចំពោះវោហាសាស្ត្រនុយក្លេអ៊ែរដែលមិនទទួលខុសត្រូវរបស់ខ្លួន ដោយពួកគេបានបញ្ជាក់សារជាថ្មីថា ការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ ឬនុយក្លេអ៊ែរដោយរុស្ស៊ី នឹងត្រូវប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរបំផុត។

បើតាមសេចក្តីថ្លែងការណ៍រួម ក្រុមមេដឹកនាំ G7 បានសន្យាថា នឹងបន្តដាក់បន្ទុកសេដ្ឋកិច្ចបន្ថែមទៀតលើប្រទេសរុស្ស៊ី ដោយពួកគេក៏បានចង្អុលបង្ហាញដែរថា នឹងពិចារណាប្រើប្រាស់មូលនិធិដែលរឹបអូសបានពីរុស្ស៊ី សម្រាប់ការងារស្តារ និងកសាងប្រទេសអ៊ុយក្រែនឡើងវិញ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ