កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទទូចដល់មន្រ្តីគណបក្សកាន់អំណាចឲ្យផ្តល់ការលះបង់ប្រាក់ឈ្នួលការងារនៅក្នុង ខែ មីនា របស់ពួកគេ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាននៅថ្ងៃសុក្របានចុះផ្សាយ។ 

“ការលំបាកក្នុងខែ មីនា” គឺជាពាក្យមួយដែលត្រូវបានអនុម័តដោយពួកមន្រ្តី ដើម្បីប្រមូលផ្តុំប្រជាជនក្នុងអំឡុងពេលមានភាពអត់ឃ្លាន ដែលបានសម្លាប់ប្រជាជនកូរ៉េខាងជើងអស់ ៣ លាននាក់ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ដែលជាអ្នកគាំទ្រដ៏សំខាន់របស់ស្ថាបនិកកុម្មុយនិស្តព្យុងយ៉ាង។

ការអត្ថាធិប្បាយរបស់លោកត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថា មួយកាលពីថ្ងៃព្រហស្បតិ៍ នៅឯពិធីបិទសន្និសីទសម្រាប់មន្ត្រីជាន់ខ្ពស់គណបក្សពលករកូរ៉េ (WPK) ដែលលោកបានជំរុញពួកគេឱ្យមានសកម្មភាព និងទំនួលខុសត្រូវបន្ថែមទៀត ដើម្បីអនុវត្តផែនការសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំ ថ្មីរបស់ប្រទេសនេះ ដែលត្រូវបានអនុម័តនៅឯសមាជគណបក្សមួយនៅក្នុងខែ មករា។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA លោក គីម បាននិយាយថា «ខ្ញុំបានសំរេចចិត្តក្នុងការស្នើសុំឱ្យគណបក្ស (WPK) ជួយប្រជាជនរបស់យើងនូវការលំបាកបើទោះបីជា បន្តិចបន្តួចក៏ដោយ»។ លោកបានបន្ថែមថា គណបក្សត្រូវតែផ្តល់ជូនប្រជាជនដោយក្តីស្មោះត្រង់ និងក្លាយជា “អ្នកបំរើ” ដ៏ស្មោះស្មគ្រចំពោះពួកគេ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ