ថៃ ៖ លោក ភូមថាំ វេឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្តីទីថៃ បានប្រកាសច្រានចោលទាំងស្រុងនូវសំណើរបស់ប្រធានអាស៊ានលោកនាយករដ្ឋមន្រ្តី Anwar Ibrahim ក្នុងការដាក់អ្នកអង្កេតការណ៍អន្តរជាតិ (IOT) ទៅកាន់តំបន់ព្រំដែនជម្លោះ ដើម្បីពិនិត្យមើលការអនុវត្តន៍បទឈប់បាញ់។ ការបដិសេធរបស់ថៃនេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីម៉ាឡេស៊ីដែលមានការសម្រសម្រួលពីអាម៉េរិកស្នើឲ្យដាក់អ្នកអង្កេតការណ៍អន្តរជាតិទៅកាន់តំបន់ជម្លោះពនិត្យមើលបទឈប់បាញ់ជាក់ស្តែង។

តាមការប្រកាសរបស់នាយករដ្ឋមន្រ្តីស្តីទីថៃ ភូមថាំ វេឆាយ៉ាឆៃ លោកច្រានចោលសំណើរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar ក្នុងការពង្រាយអ្នកសង្កេតការណ៍អន្តរជាតិបន្ថែមទៀតទៅកាន់ព្រំដែនជម្លោះប្រទេសថៃដោយលោកលើកហេតុផលថានេះជាជម្លោះរវាងភាគីទាំងពីរ ហើយថៃមិនចង់ឲ្យមានជនទី៣ណាឡូកដៃក្នុងជម្លោះមួយនេះឡើយ។

ជាការឆ្លើយតបថៃ បានត្រឹមតែបដិសេធសំណើដោយអះអាងថា ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា គឺជាបញ្ហារវាងភាគីទាំងពីរ ហើយថៃនឹងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីអ្នកខាងក្រៅឡើយ។ ភូមថាំ វេឆាយ៉ាឆៃ បញ្ជាក់ទៀតថា ការសង្កេតបទឈប់បាញ់គួរតែធ្វើឡើងដោយត្រឹមតែក្រុម ASEAN IOT ដូចដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះទៅបានហើយមិនចាំបាច់បញ្ជូនកម្លាំងមកទៀតនោះទេ។ លោក ភូមថាំ សង្គត់ធ្ងន់ថា ប្រសិនបើ ASEAN IOT ចង់បានមនុស្សបន្ថែមទៀតសម្រាប់ប្រតិបត្តិការសង្កេតនោះ ពួកគេត្រូវតែប្រើប្រាស់មន្ត្រីយោធាមកពីស្ថានទូតអាស៊ាន ឬបុគ្គលិកមកពីស្ថានទូតអាស៊ានទាំងប្រាំបីទៅបានហើយមិនចាំបាច់បញ្ជូនកងកម្លាំងប្រដាប់អាវុធមកទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ