ចេញចរិកពិតហេីយថៃ! អ្នកនាំពាក្យសម្តេចតេជោ រងសារតាមបណ្តាញសង្គម គំរាមកាត់ក្បាល នៅពេលទៅថៃ, ប៉ុន្តែលោកថាសារនេះ មិនបានធ្វើឲ្យលោកភ័យខ្លាចអ្វីទេ
ភ្នំពេញ ៖ លោក ជា ធីរិទ្ធ បានបង្ហោះលេីបណ្តាញសង្គមថា ស្ទើររាល់ថ្ងៃ ពួកឈ្លានពាន តែងតែផ្ញើសារមកជេរប្រមាថខ្ញុំ ក្នុងនោះមានទាំងការគំរាមសម្លាប់ផងដែរ តែខ្ញុំមិនចាប់អារម្មណ៍ច្រើនទេកន្លងមក ដោយសារវាជាវប្បធម៌និងជាអត្តសញ្ញាណរបស់ពួកឈ្លានពានជ្រុលនិយម។ នៅថ្ងៃនេះ ខ្ញុំបានចូលមើលសារឃើញគណនីហ្វ៊េសប៊ុកជនឈ្លានពានផ្ញើមកគំរាមធ្ងន់ធ្ងរជាងរាល់ដង ដោយបានគំរាមកាត់ក្បាលខ្ញុំ នៅពេលទៅប្រទេសថៃ។ សារនេះ មិនបានធ្វើឲ្យខ្ញុំភ័យខ្លាចអ្វីទេ តែធ្វើឲ្យខ្ញុំរឹតតែអាណិត ព្រោះអ្នកកាន់តែធ្លាក់ជ្រៅក្នុងសភាពសាហាវព្រៃផ្សៃក្រោមទាសភាពនៃមហិច្ចតាឈ្លានពានងងឹតងងុល ដែលពិបាកស្រោចស្រង់ ហើយគ្មានមេដឹកនាំណាជួយណែនាំ។
យ៉ាងណាក្តី ខ្ញុំតែងចងចាំពាក្យណែនាំរបស់ថ្នាក់ដឹកនាំរបស់ខ្ញុំ ជាពិសេសសម្តេចតេជោ ដែលលោកតែងរម្លឹកថា ទោះគេធ្វើអំពើសាហាវព្រៃផ្សៃគ្មានភាពជាមនុស្សដាក់យើងបែបណាក្តី ក៏យើងមិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃនោះត្រឡប់ទៅវិញដែរ ដោយយើងត្រូវប្រកាន់យកនូវភាពថ្លៃថ្នូរជាពូជខ្មែរអង្គរ ជាមនុស្សជាតិ និងគោរពគោលការណ៍ច្បាប់អន្តរជាតិ៕