អន្តរជាតិ៖ ប្រទេសន័រវេសបានសន្យាបរិច្ចាគមីស៊ីល Hellfire ១៦០ គ្រាប់ និងឧបករណ៍ចក្ខុវិស័យពេលយប់ដល់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ១០ កញ្ញា ២០២២។
រដ្ឋមន្ត្រីក្រសួងការពារជាតិន័រវេស លោក Bjørn Arild Gram បានធ្វើសេចក្តីប្រកាសនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាង ៤០ ក្នុងប្រទេសអាល្លឺម៉ង់។
គូរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកយោធាបន្ថែមទៀតសម្រាប់ប្រទេសអឺរ៉ុបខាងកើតដែលកំពុងប្រយុទ្ធ ខណៈប្រទេសនេះនៅតែបន្តការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្ត។RT