កូរ៉េខាងជើងបានបង្ហាញប្រភេទមីស៊ីលផ្លោងឆ្លងទ្វីបប្រភេទថ្មីដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានពណ៌នាថាជា “អាវុធដែលមានឥទ្ធិពលបំផុតលើពិភពលោក” ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មីស៊ីលជាច្រើនត្រូវបានបង្ហាញនៅឯក្បួនព្យុហយាត្រាមួយដែលដឹកនាំដោយមេដឹកនាំ គីម ជុងអ៊ុន។ ការបង្ហាញនេះធ្វើនៅពេលប្រជុំនយោបាយដ៏កម្រមួយដែលលោក គីម បានរើសអើងសហរដ្ឋអាមេរិកថាជាសត្រូវដ៏សំខាន់បំផុតរបស់ប្រទេសរបស់លោក។
គួរអោយកត់សំគាល់ផងដែរថា ការបង្ហាញពីកម្លាំងយោធាកើតឡើងប៉ុន្មានថ្ងៃមុនពិធីសម្ពោធលោក Joe Biden ធ្វើជាប្រធានាធិបតីអាមេរិកថ្មីនាពេលប៉ុន្មានថ្ងៃខាងមុខនេះ។
រូបភាពដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបង្ហាញថាយ៉ាងហោចណាស់មីស៊ីល ខ្មៅនិងស ចំនួន ៤គ្រឿងកំពុងត្រូវបានរុញច្រានឆ្លងកាត់ហ្វូងមនុស្សដែលកំពុងគ្រវីទង់ជាតិ។
ក្រុមអ្នកវិភាគបានកត់សម្គាល់ថា វាជាអាវុធដែលមិនធ្លាប់ឃើញពីមុនមកទេ។ «ឆ្នាំថ្មី Pukguksong ថ្មី» ត្រូវបានធ្វីត (tweeted) ដោយអ្នកជំនាញខាងកូរ៉េខាងជើងឈ្មោះ Ankit Panda ហើយបានប្រើឈ្មោះកូរ៉េខាងជើងសម្រាប់មីស៊ីលបាលីស្ទិក (ballistic missiles (SLBMs) ដែលបាញ់ដោយនាវាមុជទឹករបស់ពួកគេ។
ដោយពាក់អាវស្បែកនិងមួករោមលោក គីម ត្រូវបានគេមើលឃើញថាកំពុងញញឹមនិងលើកដៃគ្រវីពេលកំពុងមើលការបង្ហាញនៅទីលាន គីម អ៊ីលស៊ុង នៅទីក្រុងព្យុងយ៉ាង ដែលរួមបញ្ចូលទាំងទាហានថ្មើរជើងកាំភ្លើងធំនិងរថក្រោះផងដែរ។