សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃពុធថា មីស៊ីលកូរ៉េខាងជើងដែលបាញ់ចេញពីឆ្នេរសមុទ្រខាងកើតរបស់ខ្លួនកាលពីថ្ងៃអង្គារ គឺជាមីស៊ីលលឿនជាងសំឡេងដែលទើបអភិវឌ្ឍន៍នាពេលថ្មីៗនេះ ជាអាវុធថ្មីបំផុតដែលត្រូវបានសាកល្បងដោយរដ្ឋ។
ប្រព័ន្ធផ្សពផ្សាយរដ្ឋ KCNA បាននិយាយថា ការអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធ បង្កើនសមត្ថភាពការពាររបស់កូរ៉េខាងជើង ដោយពិពណ៌នាមីស៊ីលលឿនជាងសំលេងននេះថាជា អាវុធយុទ្ធសាស្ត្រ។
មិនដូចមីស៊ីលផ្លោងដែលហោះចូលទៅក្នុងលំហអាកាសមុនពេលវិលត្រលប់មកវិញនោះទេ អាវុធល្បឿនលឿនជាងសំលេងនេះហោះឆ្ពោះទៅគោលដៅនៅរយៈកម្ពស់ទាប ហើយអាចសម្រេចបានល្បឿនលើសពីសំឡេង ៥ ដង ឬប្រហែល ៦.២០០ គីឡូម៉ែត្រក្នុងមួយម៉ោង (៣.៨៥៣ ម៉ាយល៍ក្នុងមួយម៉ោង) ។
ការសាកល្បងនេះអាចមានន័យថា កូរ៉េខាងជើងកំពុងចូលរួមក្នុងការប្រកួតប្រជែង ដើម្បីដាក់ពង្រាយសព្វាវុធ ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។
របាយការណ៍នេះបាននិយាយថា “នៅក្នុងការបាញ់សាកល្បងលើកដំបូង អ្នកវិទ្យាសាស្ត្រការពារជាតិបានបញ្ជាក់ពីការគ្រប់គ្រងទិសដៅនិងស្ថិរភាពនៃមីស៊ីល” ។
គួររំលឹកថា យោងតាមរបាយការណ៍បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានត្រួតពិនិត្យការបាញ់បង្ហោះនេះទេ។ NR