អាមេរិក៖ អភិបាលនៃរដ្ឋញូវយ៉កនិងញូវជឺស៊ីបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈភ្លៀងធ្លាក់ខ្លាំងពីព្យុះត្រូពិកអាយដាបាននាំឱ្យមានទឹកជំនន់និងស្ថានភាពគ្រោះថ្នាក់នៅតាមដងផ្លូវដោយប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថាមានមនុស្សស្លាប់យ៉ាងតិច ៦ នាក់។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន CNN។

ខ្សែរថភ្លើងក្រោមដីស្ទើរតែទាំងអស់នៅទីក្រុងត្រូវបានផ្អាក ដោយសារតែចំហាយនៃព្យុះត្រូពិក Ida បាននាំមកនូវទឹកភ្លៀងធ្លាក់ ហើយមានការគំរាមកំហែងនៃទឹកជំនន់និងព្យុះកំបុតត្បូងដល់ផ្នែកខ្លះនៃភាគខាងជើងតំបន់អាត្លង់ទិក។

អាជ្ញាធរក្រុងបាននិយាយនៅលើបណ្តាញសង្គមធ្វីតធ័រថារថយន្ត  ទាំងអស់ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរតាមផ្លូវរហូតដល់ម៉ោង៥ ព្រឹកនៅថ្ងៃព្រហស្បតិ៍នេះដោយសារទឹជំនន់បន្តកើនឡើង។

យ៉ាងណាមិញ ខ្យល់ព្យុះកំបុតត្បូងឧស្សាហ៍កើតមាន នៅភាគខាងត្បូងអាមេរិក ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានវាយតម្លៃថាការប្រែប្រួលអាកាសធាតុ ការឡើងកំដៅ នៃផ្ទៃទឹកសមុទ្រ នឹងធ្វើឲ្យខ្យល់ព្យុះសង្ឃរា កាន់តែមានកម្លាំងកាចសាហាវជាងមុន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ