MELBOURNE៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃអាទិត្យថា ទីក្រុងមែលប៊នដែលបានចំណាយពេលច្រើនក្រោមការបិទប្រទេសដោយសារជំងឺកូវីដ ១៩ នឹងត្រូវលុបចោលការបញ្ជាអោយស្នាក់នៅផ្ទះនៅសប្តាហ៍នេះ។ ទីក្រុងរបស់អូស្រ្តាលីដែលមានប្រជាជន ៥ លាននាក់ គឺស្ថិតនៅក្រោមការជាប់គាំងក្រោមការបិទខ្ទប់ចំនួន ៦ លើក ដែលមានរយៈពេលសរុប ២៦២ ថ្ងៃ ឬជិត ៩ ខែ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក។

មន្រ្តីសុខាភិបាលអូស្រ្តាលីបានបន្ថែមថា ការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័ក នឹងត្រូវបានអនុញ្ញាតចំពោះប្រជាជននៅកោះខាងត្បូងរបស់ប្រទេសនូវែលហ្សេឡង់ ។ រដ្ឋាភិបាលក៏កំពុងពិភាក្សាជាមួយសិង្ហបុរីអំពីការបើកដំណើរឡើងវិញរវាងប្រទេសទាំងពីរ ចំពោះអ្នកទេសចរណ៍ដែលបានចាក់វ៉ាក់សាំងពេញលេញ។

សូមបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩នៅអូស្ត្រាលីមានកម្រិតទាបបើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ដទៃទៀត ដែលមានករណីឆ្លងជាង ១៤៣.០០០ ករណី និងស្លាប់ ១.៥៣០ នាក់ តែប៉ុណ្ណោះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ