ឥណ្ឌា ៖ ពលរដ្ឋឥណ្ឌាកាន់សាសនាហិណ្ឌូរាបមឺននាក់ កាលពីថ្ងៃសុក្រកន្លងទៅ បានសម្រុកចេញមកក្រៅ ដើម្បីចូលរួមពិធីបុណ្យទីងមោង ឬបុណ្យឌុសសេរ៉ា ។ពិធីបុណ្យឌុសសេរ៉ា ត្រូវបានជនជាតិឥណ្ឌាកាន់សាសនាហិណ្ឌូ រៀបចំឡើងជារៀងរាល់ឆ្នាំ តែត្រូវខកខានមិនបានធ្វើកាលពីឆ្នាំមុន ដោយសារតែវិបិត្តកូវីដ១៩ធ្ងន់ធ្ងរក្នុងប្រទេសឥណ្ឌា។ អ្នកចូលរួមពិធីបុណ្យបាននាំគ្នាដើរដង្ហែរតាមរទេះ ដែលគេឱ្យឈ្មោះថា ព្រះអង្គម្ចាស់រ៉ាហ្កាណាត ឆ្ពោះទៅទិសខាងកើត ដើម្បីធ្វើពិធីបួសសួង។

ក្រោយពីធ្វើពិធីដង្ហែរួច អ្នករៀបចំកម្មវីធី បានធ្វើពិធីដុតរូបទីងមោង ឬគេអាចហៅមួយបែបទៀតថា រូបចម្លាក់ស្តេចបិសាច ។ យោងតាមការចុះផ្សាយដោយAFP អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា មនុស្សប្រមាណជាង១០មឺននាក់ បានចូលរូមពិធីបុណ្យនេះ ខណៈមានពលរដ្ឋតិចតួចបំផុតដែរពាក់ម៉ាស់ និងមិនបានរក្សាគម្លាតសង្គម។ ពលរដ្ឋដែលបានចូលរួមពិធីបុណ្យយល់ថា តាមរយៈពិធីសាសនាដ៏ធំនេះ អាចធ្វើឱ្យពលរដ្ឋរស់នៅក្នុងភូមិស្រុករបស់ពួកគេទទួលបានពរជ័យពីទេវ និងអាចយកឈ្នះនៅគ្រោះកាចសាហាវផ្សេងៗ រួមទាំងជំងឺកូវិដ១៩ ។

គួរបញ្ជាក់ថា បើទោះបីស្ថានភាពជំងឺកូវិដ១៩នៅក្នុងប្រទេសឥណ្ឌារៀងថយចុះបន្តិចក៌ពិតមែន តែអាជ្ញាធរនៅតែព្រមាននៅចំនុចហានិភ័យ ទៅដល់ពលរដ្ឋណាដែលពុំទាន់បានចាក់វ៉ាក់សាំង។យោងតាមតួរលេងដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាលឥណ្ឌាបានឱ្យដឹងថា ចំនួនអ្នកចាក់វ៉ាក់សាំងដូចទី៣នៅក្នុងប្រទេសឥណ្ឌាមានតិចតួចបំផុត ខណៈដែលអាជ្ញាធរមិនប្រកាសពីគោលការ ឬដាក់កម្រិចឱ្យពលរដ្ឋឥណ្ឌាចាក់វ៉ាក់សាំងដូសទី៣ បើទោះបីឥណ្ឌាជាប្រទេសផលិតវ៉ាក់សាំងក៌ដោយ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ