Tennessee៖ ក្រុមជួយសង្គ្រោះដឹកឆ្កែដែលបានហ្វឹកហាត់ក្នុងការស្វែងរកឆែកឆេរយ៉ាងល្អិតល្អន់នៅតាមផ្ទះដែលបានបំផ្លាញនិងគំនរកំទេចកំទី កាលពីថ្ងៃច័ន្ទ ដើម្បីរកមនុស្សរាប់សិបនាក់ ដែលបានបាត់ខ្លួន នៅក្នុងរដ្ឋ Tennessee បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់យ៉ាងលឿន បណ្តាលឱ្យមនុស្សយ៉ាងតិច ២១ នាក់ស្លាប់កាលពីចុងសប្តាហ៍។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ននៅតំបន់ Humphreys បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ហើយរុករកមនុស្សប្រហែល ៤០ នាក់ ដែលមិនបានឃើញនៅក្នុងតំបន់នោះ នៅភាគខាងលិចទីក្រុង Nashville ។


លោក Chris Davis មេបញ្ជាការតំបន់ Humphreys បាននិយាយថា ប្រជាពលរដ្ឋនិងសូម្បីតែមន្រ្តីរបស់គាត់ ត្រូវបានប៉ះទង្គិចដោយការបំផ្លាញពីព្យុះនេះ ដោយមនុស្សបានវិលត្រឡប់មកផ្ទះវិញដើម្បីរកមើលផ្ទះដែលបាក់បែក ហើយរថយន្តក៏ត្រូវបាននាំបោកបក់យកទៅផងដែរ។

ឆ្លើយតបនឹងរឿងនេះ អាជ្ញាធរបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ ៥ ឬ ៦ នាក់ កំពុងស្វែងរកតាមរយៈការបំផ្លិចបំផ្លាញនេះ ដោយខ្លះប្រើឆ្កែដែលបានបណ្តុះបណ្តាលដើម្បីស្វែងរកមនុស្ស។


គួររំលឹកថា កំណត់ត្រាទឹកភ្លៀងធ្លាក់រហូតដល់ ១៧ អ៊ីញ (៤៣ សង់ទីម៉ែត្រ) បានប៉ះទង្គិចខ្លាំងបង្កអោយមានទឺកជំនន់ដ៏ធំនៅរសៀលថ្ងៃសៅរ៍ ជាពិសេសគឺទីប្រជុំជន Waverly ចម្ងាយប្រហែល ៥៥ ម៉ាយល៍ (៨៨ គីឡូម៉ែត្រ) ខាងលិចទីក្រុង Nashville។ ផ្ទះរាប់រយខ្នងត្រូវបានទុកចោលគ្មានមនុស្សរស់នៅ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ