កូស្តារីកា៖ អាជ្ញាធរបានអោយដឹងកាលពីថ្ងៃច័ន្ទថា ភ្លៀងធ្លាក់ឥតឈប់ឈរនៅក្នុងតំបន់ Caribbean បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ២ នាក់ ចំពេលមានទឹកជំនន់ធ្ងន់ធ្ងរនិងខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅភាគខាងជើងនិងភាគខាងកើតនៃប្រទេសកូស្តារីកា។

យោងតាមកាកបាទក្រហមនៅកូស្តារីកា បានឱ្យដឹងថា មនុស្ស ២ នាក់ បានស្លាប់ និង ២ នាក់ ទៀតកំពុងបាត់ខ្លួន។ អាជ្ញាធរបាននិយាយថា មនុស្សប្រមាណ ៣,០០០ នាក់ ត្រូវបានបង្ខំឱ្យស្វែងរកកន្លែងជ្រកកោន បណ្តាលមកពីអាកាសធាតុអាក្រក់ខ្លាំង ដោយអោយចូលទៅក្នុងជម្រកបណ្តោះអាសន្នសិន។

ជិតមួយភាគបួននៃប្រទេសកូស្តារីកា ស្ថិតនៅក្រោមការដាស់តឿន ដែលប្រកាសដោយគណៈកម្មាធិការគ្រាអាសន្នជាតិ (ហៅកាត់ CNE) ចំពោះគ្រោះទឹកជំនន់និងការបាក់ដី រួមទាំង ក្រុងភាគខាងជើងនៃ San Carlos, Upala, Guatuso និង the Caribbean zones of Limón, Matina, Talamanca, Sarapiquí ក៏ដូចជា Turrialba ផងដែរ។

គួររំលឹកថា វិទ្យាស្ថានឧតុនិយមជាតិ (ហៅកាត់ IMN) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍ថា ភ្លៀងធ្ងន់ធ្ងរជាងមុន ដោយទីតាំងនៃតំបន់អន្តរតំបន់ត្រូពិក ដែលជាព្យុះភ្លៀងព័ទ្ធជុំវិញពិភពលោកនិងសំណើម បណ្តាលមកពីខ្យល់បក់ទៅវិញទៅមក។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ