ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងធ្វើដំណើរទៅកាន់ខេត្ត ៤ ជាប់ព្រំដែនថៃ ប្រើពេល ៥ថ្ងៃ ៤យប់ ដែលខេត្តទាំងនោះរួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិសាត់។

នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមទំព័រហ្វេសបុកថា «បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ ២០តុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន ៤ គឺសៀមរាប បន្ទាយមានជ័យបាត់ដំបងនិងពោធិសាត់ដោយប្រើពេល៥ថ្ងៃ៤យប់។ ដំណើរទៅលើកនេះសំខាន់ជួបនិងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេស មុននឹងហត់កិច្ចការអន្តរជាតិដែលមាន ASEAN.G20.APEC ក្នុងខែវិច្ចកាខាងមុខ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ