ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងនៅព្រឹក ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀត ជាបុរសជនជាតិឥណ្ឌា អាយុ ៣២ឆ្នាំ។បុរសរូបនេះ បានហោះមកពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់រាជធានីភ្នំពេញយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។សូមរំលឹកថា មកដល់ត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ២២៦នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ ១៤៧នាក់ ដោយឡែកអ្នកកំពុងព្យាបាលមានចំនួន ៧៩នាក់នាក់ ៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត